Luke 16

រឿងមេការដ៏ទុច្ចរិត

1ព្រះយេស៊ូ​មានបន្ទូលទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ទៀតដែរ​ថា៖ ​«បុរស​អ្នក​មានម្នាក់មានមេការម្នាក់ដែលត្រូវ​បាន​គេ​ប្ដឹងថា​បាន​បង្ហិនទ្រព្យសម្បត្ដិ​របស់​គាត់ 2ដូច្នេះលោក​ក៏ហៅមេការនោះមកសួរថា​តើ​រឿង​របស់​អ្នក​ដែល​ខ្ញុំ​បាន​នេះយ៉ាង​ដូចម្ដេច​ដែរ? ​ចូរ​ធ្វើបញ្ជី​ឲ្យ​ខ្ញុំ​សម្រាប់ការ​មើល​ខុសត្រូវ​របស់​អ្នកព្រោះអ្នកមិន​អាច​ធ្វើ​ជា​មេ​ការបាន​ទៅ​ទៀតទេ 3មេការនោះក៏គិតក្នុងចិត្ដ​ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើយ៉ាង​ដូច​ម្ដេចព្រោះចៅហ្វាយ​របស់​ខ្ញុំដក​យក​តួនាទី​មើល​ការ​ខុសត្រូវពីខ្ញុំវិញហើយ? ​ខ្ញុំ​គ្មាន​កម្លាំង​កាប់គាស់ទេ​ហើយ​បើ​សុំទាន​ក៏​ខ្មាសគេ​ដែរ។ 4ខ្ញុំដឹង​ហើយ​ថា​ខ្ញុំ​គួរ​ធ្វើយ៉ាង​ដូច​ម្ដេច​នោះ​ដើម្បីនៅ​ពេល​ណា​លោក​ដកខ្ញុំពីតួនាទី​មើល​ការ​ខុសត្រូវ​មនុស្ស​មុខជា​ស្វាគមន៍ខ្ញុំនៅក្នុងផ្ទះ​របស់​ពួកគេ​មិនខាន។ 5គាត់ក៏ហៅ​ពួក​កូនបំណុល​របស់​ចៅហ្វាយគាត់ម្នាក់ម្ដងៗ​មក​រួច​សួរ​ទៅ​អ្នក​ទីមួយ​ថា​តើ​អ្នក​ជំពាក់ចៅហ្វាយ​របស់​ខ្ញុំប៉ុន្មាន? 6អ្នកនោះប្រាប់ថាប្រេងមួយរយធុង។ ​គាត់ក៏ប្រាប់អ្នកនោះថា​ចូរ​យកសំបុត្រជំពាក់​របស់​អ្នកទៅរួចអង្គុយចុះសរសេរដាក់​ថា​ហាសិប​ធុង​ជាប្រញាប់ 7គាត់សួរ​ម្នាក់​ទៀតថាចុះអ្នកវិញ​តើ​ជំពាក់ប៉ុន្មានដែរ? ​អ្នក​នោះប្រាប់ថាស្រូវមួយរយហាប។ ​គាត់​ក៏ប្រាប់អ្នកនោះថា​ចូរ​យកសំបុត្រជំពាក់​របស់​អ្នកទៅហើយសរសេរដាក់​ថា​ប៉ែតសិប 8ចៅហ្វាយក៏សរសើរ​មេ​ការដ៏ទុច្ចរិតនោះព្រោះ​គាត់​បាន​ប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ ​នៅជំនាន់​របស់​ពួកគេ​នេះ​ពួក​កូនចៅ​នៃ​លោកិយឆ្លាតជាង​ពួក​កូនចៅ​នៃ​ពន្លឺ 9ខ្ញុំប្រាប់អ្នករាល់គ្នាថា​ចូរ​ប្រើ​ទ្រព្យសម្បត្ដិ​លោកិយ​បង្កើតមិត្ដភក្ដិ​សម្រាប់​អ្នករាល់គ្នាចុះដើម្បីពេលណា​ទ្រព្យ​នោះ​អស់ទៅ​នោះ​ពួក​មិត្ដភក្ដិ​អាច​ស្វាគមន៍អ្នករាល់គ្នា​មក​ក្នុងលំនៅអស់កល្បជានិច្ច 10អ្នកណា​ដែល​ស្មោះ​ត្រង់ក្នុង​ការ​តូច​នោះ​ក៏​ស្មោះ​ត្រង់ក្នុង​ការ​ធំដែរហើយ​អ្នក​ណា​ដែលទុច្ចរិតក្នុង​ការ​តូច​នោះ​ក៏ទុច្ចរិតក្នុង​ការ​ធំដែរ 11ដូច្នេះបើអ្នករាល់គ្នាមិន​ស្មោះ​ត្រង់ជាមួយនឹងទ្រព្យសម្បត្ដិលោកិយផង​តើ​អ្នកណា​នឹង​ទុកចិត្ដអ្នករាល់គ្នា​ជាមួយ​ទ្រព្យសម្បត្ដិ​ពិត​ប្រាកដ? 12ហើយប្រសិនបើអ្នករាល់គ្នាមិន​ស្មោះ​ត្រង់ជាមួយរបស់ទ្រព្យអ្នកដទៃផង​តើ​អ្នកណានឹងឲ្យ​របស់ទ្រព្យ​ដែល​ត្រៀមទុក​សម្រាប់​អ្នករាល់គ្នា​ទៅ​អ្នករាល់គ្នា​បាន? 13គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរនាក់បានទេដ្បិត​បាវបម្រើ​នោះ​នឹង​ស្អប់មួយស្រលាញ់មួយក៏​ស្មោះ​ត្រង់​នឹង​មួយហើយមើលងាយ​មួយ​ទៀត​ឯ​អ្នករាល់គ្នា​វិញ​មិនអាចបម្រើព្រះជាម្ចាស់​ផង​បម្រើ​ទ្រព្យសម្បត្ដិ​ផង​បានទេ»។ 14កាលពួក​អ្នកខាងគណៈផារិស៊ី​ដែល​ស្រលាញ់លុយ​បាន​​សេចក្ដី​ទាំងអស់នេះក៏ចំអក​ឲ្យ​ព្រះអង្គ 15ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«អ្នករាល់គ្នាជា​ពួក​អ្នកដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខមនុស្សតែព្រះជាម្ចាស់ជ្រាប​ពី​ចិត្ដអ្នករាល់គ្នាដ្បិតអ្វីដែល​ជា​ទី​រាប់អានបំផុតនៅក្នុងចំណោមមនុស្ស​គឺ​ជា​ទី​ស្អប់​ខ្ពើម​បំផុតនៅមុខព្រះជាម្ចាស់ 16ដ្បិតគម្ពីរ​វិន័យនិងអ្នកនាំព្រះបន្ទូលទាំងអស់​បាន​ថ្លែងទុក​អំពី​ការនេះ​រហូតដល់​ជំនាន់​លោក​យ៉ូហានប៉ុន្ដែចាប់ពី​នោះ​មក​គេ​ប្រកាសអំពីនគរព្រះជាម្ចាស់​វិញ​ហើយ​មនុស្ស​គ្រប់គ្នា​កំពុង​ខំប្រឹង​ចូល​ទៅក្នុងនគរនោះ 17ផ្ទៃមេឃនិងផែនដីងាយ​វិនាស​ទៅជាង​ការដែល​សញ្ញាបន្ដក់​ណា​មួយ​នៅក្នុង​គម្ពីរវិន័យ​ត្រលប់ជា​ឥតបានការ​ទៅទៀត។ 18អ្នកណាដែលលែងប្រពន្ធរបស់ខ្លួនហើយរៀបការ​នឹង​ស្ដ្រី​ម្នាក់ទៀត​នោះ​ផិតក្បត់ហើយ​បុរស​ណា​ដែលរៀបការ​នឹង​ស្ត្រី​ប្ដីលែង​នោះ​ក៏​ផិតក្បត់ដែរ

រឿង​អ្នកមាន​ និងឡាសា​រ

19មាន​បុរសម្នាក់ជា​អ្នក​មាន​គាត់​ស្លៀកពាក់​សំពត់​ពណ៌ស្វាយនិង​ក្រណាត់​ទេសឯកប្រណិត​ហើយ​រស់​នៅ​សប្បាយរីករាយយ៉ាងរុងរឿង​ជា​រៀងរាល់ថ្ងៃ 20មានបុរស​ក្រីក្រម្នាក់ឈ្មោះឡាសារ​គាត់​កើត​ដំបៅ​ពេញ​ខ្លួន​គេ​បាន​ផ្ដេកគាត់នៅមាត់ទ្វារ​របស់​អ្នក​មាន​នោះ 21គាត់ចង់ចំអែតពោះដោយ​កម្ទេច​អាហារ​ដែលធ្លាក់ពីលើតុ​របស់​អ្នកមាននោះហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅ​របស់​គាត់ដែរ 22ក្រោយមក​ទៀតបុរសក្រីក្រនោះ​បាន​ស្លាប់ទៅហើយ​ពួក​ទេវតា​បាន​នាំយកគាត់ទៅ​ឯ​ដើមទ្រូង​លោក​អ័ប្រាហាំអ្នកមាននោះក៏ស្លាប់ដែរហើយ​គេ​បាន​បញ្ចុះគាត់ 23ហើយពេល​កំពុង​រងទារុណកម្មនៅស្ថាននរក
Hell of differnt region
​អ្នកមាន​ងើយភ្នែកឡើងឃើញ​លោក​អ័ប្រាហាំពីចម្ងាយព្រមទាំងឡាសារនៅដើមទ្រូងលោក
24គាត់ក៏ស្រែកហៅថា​លោក​ឪពុកអ័ប្រាហាំអើយ! ​សូម​មេត្ដា​ដល់​ខ្ញុំផងគឺ​សូម​ឲ្យឡាសារជ្រលក់ចុងម្រាមដៃ​របស់​គាត់​ក្នុង​ទឹកហើយ​បន្ដក់លើ​អណ្ដាត​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​បានត្រជាក់​ផង​ព្រោះ​ខ្ញុំ​កំពុង​រង​ទុក្ខ​វេទនាក្នុងភ្លើងនេះ 25លោកអ័ប្រាហាំក៏ប្រាប់​គាត់​វិញ​ថាកូនអើយ! ​ចូរ​ចាំថា​កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយកាលកូននៅមានជីវិតឡាសារវិញអភ័ព្វណាស់ប៉ុន្ដែឥឡូវនេះ​គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេមក្សាន្ដ​នៅ​ទីនេះ​កូន​វិញ​ត្រូវ​រង​ទុក្ខវេទនា 26លើសពី​បញ្ហាទាំងអស់នេះទៀត​គឺ​មាន​ជង្ហុក​យ៉ាង​ធំមួយខណ្ឌផ្ដាច់រវាងយើងនិងអ្នករាល់គ្នាដូច្នេះ​ពួក​អ្នកដែលចង់ឆ្លងពីទីនេះទៅឯអ្នករាល់គ្នាមិនអាច​ឆ្លង​បានឡើយ​ពី​ទីនោះមកយើង​ក៏​មិន​បាន​ដែរ 27អ្នកមាន​ក៏និយាយទៀតថាដូច្នេះ​ខ្ញុំ​សូមអង្វរ​លោក​ឪពុកអើយ! ​សូមលោកចាត់ឡាសារឲ្យទៅគ្រួសារឪពុក​របស់​ខ្ញុំផង 28ដ្បិតខ្ញុំ​មានបងប្អូនប្រាំនាក់​ទៀត​ដើម្បី​ឲ្យ​គាត់​ធ្វើបន្ទាល់ប្រាប់ពួកគេក្រែងលោពួកគេមកកន្លែង​រង​ទារុណកម្មនេះដែរ 29ប៉ុន្ដែលោក​អ័ប្រាហាំប្រាប់ថា​ពួកគេ​មាន​លោក​ម៉ូសេនិងពួកអ្នកនាំព្រះបន្ទូល​ហើយ​ចូរ​ឲ្យ​ពួកគេ​ស្ដាប់អ្នក​ទាំង​នោះចុះ 30គាត់ក៏តប​វិញ​ថាទេ​លោក​ឪពុកអ័ប្រាហាំអើយ! ​បើ​មាន​អ្នកណាម្នាក់​រស់​ពីស្លាប់ទៅពួកគេ​នោះ​ពួកគេ​មុខជា​ប្រែចិត្ដមិនខាន 31ប៉ុន្ដែលោក​អ័ប្រាហាំ​ប្រាប់វិញថាប្រសិនបើ​ពួកគេ​មិនស្ដាប់ម៉ូសេនិង​ពួក​អ្នកនាំព្រះបន្ទូលផង​នោះ​ទោះ​បី​មាន​អ្នក​ណា​ម្នាក់រស់ពីស្លាប់​ឡើង​វិញ​ក៏​ដោយ​ក៏​ពួកគេមិនជឿដែរ»។
Copyright information for KhmKCB